ចង់ក្លាយជាសហគ្រិន ក្នុងវិស័យទេសចរណ៍ តើទាមទារពង្រឹងសមត្ថ ភាពអ្វីខ្លះ ?
ចង់ក្លាយជាសហគ្រិន ក្នុងវិស័យទេសចរណ៍ តើទាមទារពង្រឹងសមត្ថ ភាពអ្វីខ្លះ ?
- ម៉ោង ០៧:៥០
![](https://kohsantepheapdaily.com.kh/wp-content/uploads/2019/03/c81e728d9d4c2f636f067f89cc14862c-88-780x455.jpg)
![](https://kohsantepheapdaily.com.kh/wp-content/themes/kspg_twentyseventeen/img/play.png)
រាជធានីភ្នំពេញ ៖ ក្នុងន័យសម្រេចឲ្យបាននូវចក្ខុវិស័យរបស់ខ្លួនដើម្បីទទួលបានកំណើនភ្ញៀវទេសចរចំនួន ៧ លាននាក់នៅត្រឹមឆ្នាំ ២០២០ ក៏ដូចជាការឆ្លើយតបនឹងកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលកំពុងមានការកើនឡើងរៀងរាល់ឆ្នាំ និងដើម្បីពង្រីកសហគ្រិនភាពក្នុងវិស័យទេសចរណ៍ឱ្យកាន់តែច្រើននោះ ក្រសួងទេសចរណ៍បានសហការជាមួយនឹងអង្គការ អន្តរជាតិខាងការងារ (ILO) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិមួយ ស្តីពីកម្មវិធីបណ្តុះបណ្តាលលើការអភិវឌ្ឍសហគ្រាសតាមសហគមន៍ (C-BED) សម្រាប់អ្នកដែលចង់ក្លាយជាសហគ្រិនក្នុងវិស័យទេសចរណ៍រយៈពេល ២ ថ្ងៃនៅទីក្រុងភ្នំពេញ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2019/02/a2ef406e2c2351e0b9e80029c909242d-5.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2019/03/c4ca4238a0b923820dcc509a6f75849b-113.jpg)
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍សិក្ខាសាលាថ្នាក់ជាតិនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៤-៥ ខែមីនា ឆ្នាំ២០១៩ ដោយមានចូលរួមពីសំណាក់មន្ត្រី មន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត តំណាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រតិបត្តិករទេសចរណ៍ និងសមគមន៍ឧស្សាហកម្មទេសចរណ៍ សាស្ត្រាចារ្យ អ្នកជំនាញដែលជាសមាជិកបណ្តាញអ្នកជំនាញ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2019/03/eccbc87e4b5ce2fe28308fd9f2a7baf3-82.jpg)
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបានមានប្រសាសន៍ថា សិក្ខាសាលានេះនឹងចូលរួមគាំទ្រ និងធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍសមត្ថភាពដល់បណ្ដាសហគ្រាសនៅតាមសហគមន៍ ព្រមទាំងផ្តល់ដល់អ្នកដែលចង់ក្លាយ ជាសហគ្រិនក្នុងវិស័យទេសចរណ៍នូវចំណេះដឹងថ្មីៗ ដែលទាក់ទងទៅនឹងការអភិវឌ្ឍសហគ្រាសក្នុងវិស័យទេសចរណ៍ មានសមត្ថភាពថ្លឹងថ្លែងអំពីសភាពការណ៍ និងលក្ខខណ្ឌការងារ ធុរកិច្ចថ្មីៗ ជាពិសេសយល់ដឹងពីដំណើរការនៅក្នុងចាប់ផ្តើមប្រកបអាជីវកម្ម និងសហគ្រាសក្នុងវិស័យទេសចរណ៍ ដែលជាកត្តាចូលរួមជំរុញឱ្យអ្នកដែលចង់ក្លាយជាសហគ្រិន ក្នុងវិស័យទេសចរណ៍ទាំងអស់ឱ្យទទួលបានជោគជ័យ តាមរយៈការពង្រឹងសមត្ថភាពគ្រប់គ្រង និងអភិវឌ្ឍសហគ្រាសសេវាកម្ម និងផលិតផលទេសចរណ៍ ដែលជាផ្នែកមួយនៃការចូលរួមដល់ការលើកកម្ពស់ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ស្របតាមសភាពការវិវត្តនៃវិស័យទេសចរណ៍តំបន់ និងសកលលោក។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2019/02/a2ef406e2c2351e0b9e80029c909242d-5.jpg)
លោក មាន វ៉ាន់ដេត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវះ ក្រសួង ទេសចរណ៍បានឲ្យដឹងថា សិក្ខាសាលាដែលមានរយៈពេលពីរថ្ងៃនេះ នឹងចូល រួមគាំទ្រ និងធ្វើឲ្យសម្រេចបាននូវការ អភិវឌ្ឍសមត្ថភាពដល់សហគ្រាស នៅតាមសហគមន៍ ព្រមទាំងផ្តល់ដល់អ្នកដែល ចង់ក្លាយជាសហគ្រិនក្នុងវិស័យទេសចរណ៍នូវចំណេះដឹងថ្មីៗ ដែល ទាក់ទងទៅនឹងការ អភិវឌ្ឍសហគ្រាសក្នុងវិស័យ ទេស ចរណ៍ ហើយមានសមត្ថភាពថ្លឹងថ្លែងអំពី សភាពការណ៍ និងលក្ខខណ្ឌការងារ និងធុរកិច្ចថ្មីៗ ។ លោកបញ្ជាក់ថា សិក្ខាសាលាខាងលើនេះក៏បង្កើនការ យល់ដឹងពីដំណើរការនៅក្នុង ចាប់ផ្តើមប្រកបអាជីវកម្ម និងសហគ្រាសក្នុងវិស័យទេសចរណ៍ ដែលជាកត្តាចូលរួមជំរុញ ឱ្យអ្នកដែលចង់ ក្លាយជាសហគ្រិនក្នុងវិស័យទេសចរណ៍ទាំងអស់ឲ្យទទួលបានជោគជ័យ តាម រយៈការពង្រឹង សមត្ថភាពគ្រប់គ្រង និងអភិវឌ្ឍសហគ្រាសសេវាកម្ម និងផលិតផលទេសចរណ៍ ដែលជាផ្នែក មួយនៃការចូលរួមដល់ការលើកកម្ពស់ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធាន មនុស្ស ក្នុងវិស័យ ទេសចរណ៍ស្របតាមសភាពការណ៍ វិវត្តន៍នៃវិស័យទេសចរណ៍តំបន់ និងសាកលលោក។
កម្មវិធីបណ្តុះបណ្តាលសហគ្រិនភាពខាងលើ នឹងចូលរួមគាំទ្រឱ្យសម្រេចនូវចក្ខុវិស័យ «បុគ្គលិកម្នាក់ ជំនាញមួយ» ជាពិសេសផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ដែលឆ្លើយតបទៅនឹងគោលនយោបាយជាតិស្តីពី មុខរបរ និងការងារ ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ របស់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យឧស្សាហកម្ម ជាពិសេសឧស្សាហកម្មទេសចរណ៍ បង្កើតការងារសមរម្យ ធានាគុណភាព និងផលិតភាពការងារ និងកំណត់នូវគោលដៅយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សមត្ថភាព និងជំនាញឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នាពេលបច្ចុប្បន្ន និងអនាគត ជាពិសេសឆ្លើយតបទៅនឹងស្មារតីនៃសមាហរណកម្មតំបន់ផងដែរ។
កាលពីឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន៦.២លាននាក់ កើនឡើង១១% ខណៈដែលការព្យាករណ៍នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិអាចនឹងកើនឡើង ដល់ប្រមាណ៧លាននាក់ និងនាំមកនូវចំណូលសរុបប្រមាណ៥,០០០លានដុល្លារ បង្កើតនូវឱកាសការងារដោយផ្ទាល់បានប្រមាណជិត១លាននាក់ និងប្រមាណ១០លាននាក់ ក្នុងឆ្នាំ២០២៥ បង្កើតការងារប្រមាណជិត១.២លាននាក់ និងប្រមាណ១៥លាននាក់ ក្នុងឆ្នាំ២០៣០ជាមួយឱកាសការងារប្រមាណរហូតដល់ជាង១.៧លាននាក់។
លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ផែនការនិងចក្ខុវិស័យដែលដាក់ចេញដោយក្រសួងទេសចរណ៍ ក៏ដូចជាការព្យាករណ៍របស់រដ្ឋាភិបាលពិតជាអាចសម្រេចបានតាមផែនការរបស់ខ្លួន ប្រសិនជាមិនមានព្រឹត្តិការណ៍ ឬហេតុណាណាមួយដែលបទ្ទុចបង្អាក់ ដល់ការធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរណ៍អន្តរជាតិនានា ។ លោកបន្តថា «ការរីកចម្រើនវិស័យនេះ បានជួយធ្វើឲ្យសេដ្ឋកិច្ចសង្គមកម្ពុជាមានភាពរីកចម្រើនផងដែរ ព្រោះពេលភ្ញៀវទេសចរណ៍ទៅដល់តំបន់ណា លំហូរសាច់ប្រាក់ក៏ដូចសកម្មភាពអាជីវកម្មនានាបានរីកចម្រើននៅតំបន់នោះ» ៕
Good
ReplyDelete