យុវជនជំរុញឱ្យលោក ហ៊ុន សែន យកច្បាប់មកប្រើក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ
យុវជនជំរុញឱ្យលោក ហ៊ុន សែន យកច្បាប់មកប្រើក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ Posted about 15 hours ago | 0 comment ដោយ ជាតិ ចំណាន 2019-03-14 RFA យុវជន សាន់ ម៉ាឡា ជាសកម្មជនបរិស្ថាន។ រូប៖ ហ្វេសប៊ុក Mala San ក្រុមយុវជនដែលស្រឡាញ់បរិស្ថាន ជំរុញឱ្យមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ត្រូវហ៊ានអនុវត្តច្បាប់លើជនល្មើសដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ និងមន្ត្រីអាជ្ញាធរដែលឃុបឃិតឱ្យមានបទល្មើសឧក្រិដ្ឋនេះកើតឡើង។ ការស្នើរបស់យុវជននេះ ធ្វើឡើងក្រោយពេលលោក ហ៊ុន សែន បានរំឭកដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យពង្រឹងប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសព្រៃឈើ និងជលផល ក្នុងឱកាសពិធីបូកសរុបលទ្ធផលការងារក្រសួងកសិកម្ម កាលពីថ្ងៃទី១៤ មីនា។ ក្រុមអ្នកការពារបរិស្ថាន កត់សម្គាល់ថា អនុសាសន៍ និងបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការទប់ស្កាត់បទល្មើសធនធានធម្មជាតិ រួមមាន ព្រៃឈើ និងជលផល ជាដើមនោះ មិនត្រូវបានអនុវត្តឱ្យមានប្រសិទ្ធភាពឡើយ។ មូលហេតុសំខាន់ គឺដោយសារតែមានអំពើព...
Comments
Post a Comment