ស្នងការខេត្តស្វាយរៀងរងការចោទថា ប្រព្រឹត្តអំពើពុករលួយ ធ្វើបាបមន្ត្រីស្លូតត្រង់ និងបក្សពួកនិយម
ស្នងការខេត្តស្វាយរៀងរងការចោទថា ប្រព្រឹត្តអំពើពុករលួយ ធ្វើបាបមន្ត្រីស្លូតត្រង់ និងបក្សពួកនិយម Posted about 16 hours ago | 0 comment ដោយ ហេង រស្មី 2019-03-14 RFA ស្ដាប់ ឬទាញយកសំឡេង ឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការខេត្តស្វាយរៀង (រូប៖ ហ្វេសប៊ុក Koengkorn Khlrn) នគរបាលជាង ២០រូប និងប្រជាពលរដ្ឋ ចោទស្នងការនគរបាលខេត្តស្វាយរៀង គឺលោក កឹង ឃន ថា រំលោភអំណាច ប្រព្រឹត្តអំពើពុករលួយ និងទទួលសំណូកពីឈ្មួញជនជាតិវៀតណាម ជាថ្នូរអនុញ្ញាតឲ្យនាំទំនិញចូលកម្ពុជាតាមច្រករបៀង ៩កន្លែងក្នុងខេត្តជាប់ព្រំដែនខាងកើតមួយនេះ។ ពួកគេអះអាងថា ស្នងការរូបនេះបានបញ្ជូនសាច់ញាតិឲ្យទៅគ្រប់គ្រងច្រករបៀងគ្រប់ច្រក ដើម្បីចាំទទួលលុយពីឈ្មួញជនបរទេសនាំទំនិញខូចគុណភាពចូលដោយសេរី គ្មានការត្រូតពិនិត្យពីមន្ត្រីជំនាញ។ ពលរដ្ឋ និងនគរបាលខេត្តស្វាយរៀងនៅថ្ងៃទី១៣ មីនា អំពាវនាវឲ្យក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតស្នងការខេត្តស្វាយរៀង លោក កឹង ឃន ដែលពួកគេចោទថា បានប្រព្រឹត្តអំពើពុករលួយជាច្...