Posts

Showing posts from March, 2019

ស្នងការ​ខេត្ត​ស្វាយ​រៀង​រង​ការ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ ធ្វើ​បាប​មន្ត្រី​ស្លូត​ត្រង់ និង​បក្ស​ពួក​និយម

Image
ស្នងការ​ខេត្ត​ស្វាយ​រៀង​រង​ការ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ ធ្វើ​បាប​មន្ត្រី​ស្លូត​ត្រង់ និង​បក្ស​ពួក​និយម Posted about  16 hours ago   |   0 comment ដោយ ហេង រស្មី 2019-03-14 RFA ស្ដាប់ ឬ​ទាញ​យក​សំឡេង ឧត្ដមសេនីយ៍​ទោ កឹង ឃន ស្នងការ​ខេត្ត​ស្វាយរៀង (រូប៖ ហ្វេសប៊ុក Koengkorn Khlrn) នគរបាល​ជាង ២០រូប និង​ប្រជា​ពលរដ្ឋ ចោទ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន ថា រំលោភ​អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​របៀង ៩កន្លែង​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ខាង​កើត​មួយ​នេះ។ ពួក​គេ​អះអាង​ថា ស្នងការ​រូប​នេះ​បាន​បញ្ជូន​សាច់​ញាតិ​ឲ្យ​ទៅ​គ្រប់គ្រង​ច្រក​របៀង​គ្រប់​ច្រក ដើម្បី​ចាំ​ទទួល​លុយ​ពី​ឈ្មួញ​ជន​បរទេស​នាំ​ទំនិញ​ខូច​គុណភាព​ចូល​ដោយ​សេរី គ្មាន​ការ​ត្រូត​ពិនិត្យ​ពី​មន្ត្រី​ជំនាញ។ ពលរដ្ឋ និង​នគរបាល​ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃ​ទី១៣ មីនា ​អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស៊ើប​អង្កេត​ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃន ដែល​ពួក​គេ​ចោទ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ច្...

យុវជន​ជំរុញ​ឱ្យ​លោក ហ៊ុន សែន យក​ច្បាប់​មក​ប្រើ​​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​​ធនធាន​ធម្មជាតិ

Image
យុវជន​ជំរុញ​ឱ្យ​លោក ហ៊ុន សែន យក​ច្បាប់​មក​ប្រើ​​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​​ធនធាន​ធម្មជាតិ Posted about  15 hours ago   |   0 comment ដោយ ជាតិ ចំណាន 2019-03-14 RFA យុវជន សាន់ ម៉ាឡា ជា​សកម្មជន​បរិស្ថាន។ រូប៖ ហ្វេសប៊ុក Mala San ក្រុម​យុវជន​ដែល​​ស្រឡាញ់​​បរិស្ថាន ជំរុញ​ឱ្យ​​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ត្រូវ​ហ៊ាន​អនុវត្ត​ច្បាប់​​លើ​ជន​ល្មើស​ដែល​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ និង​មន្ត្រី​អាជ្ញាធរ​ដែល​ឃុបឃិត​ឱ្យ​មាន​បទ​ល្មើស​ឧក្រិដ្ឋ​នេះ​កើត​ឡើង។ ការ​ស្នើ​របស់​យុវជន​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​រំឭក​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ​ឱ្យ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ និង​ជលផល ក្នុង​ឱកាស​ពិធី​បូក​សរុប​លទ្ធផល​ការងារ​​ក្រសួង​កសិកម្ម កាល​ពី​ថ្ងៃ​ទី១៤ មីនា។ ក្រុម​អ្នក​ការពារ​បរិស្ថាន​ កត់​សម្គាល់​ថា អនុសាសន៍ និង​​បទ​បញ្ជា​​​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អំពី​ការ​​ទប់​ស្កាត់​បទ​ល្មើស​ធនធាន​ធម្មជាតិ រួម​មាន​ ព្រៃឈើ និង​ជល​ផល​ ជាដើម​នោះ ​មិន​ត្រូវ​បាន​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ។ មូល​ហេតុ​សំខាន់ គឺ​ដោយ​សារ​តែ​មាន​អំពើ​ព...

របប​លោក ហ៊ុន សែន បង្កើត​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល

Image
របប​លោក ហ៊ុន សែន បង្កើត​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល Posted about  13 hours ago   |   0 comment ដោយ ទីន ហ្សាការីយ៉ា 2019-03-14 RFA អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។ RFA របប​ក្រុងភ្នំពេញ​បានសម្រេច​បង្កើត អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល សម្រាប់​សាធារណជន ដើម្បី​ពង្រឹង​ថែរក្សា​វប្បធម៌​សន្ទនា ឆ្លងឆ្លើយ សម្រាប់​កិច្ចសហការ​ដ៏​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ជំនាញ​គ្រប់​វិស័យ​របស់​រដ្ឋ​។ ​ សេចក្ដីប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី​១៤ មីនា បញ្ជាក់​ថា អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល​នេះ គឺ​ស្ថិត​នៅ​ក្នុង​បំណង និង​គោលដៅ​ពង្រឹង​ការ​យល់ដឹង​របស់​មហា​ជន ដែល​ប្រជាពលរដ្ឋ​ជា​ចំណែក​មួយ​នៃ​ការងារ​អភិបាលកិច្ច​ល្អ និង ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​កិច្ចការ​កំណែទម្រង់​ស៊ីជម្រៅ។ ទោះបីជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី លើកឡើង​ថា ការ​បង្កើត​អង្គភាព​នាំ​ពាក្យ​នេះ ជា​ការ​ត្រឹមត្រូវ​មួយ ប៉ុន្តែ​ការ​បង្កើត​ស្ថាប័ន​នេះ អាច​គ្រាន់តែ​សម្រាប់​ទប់ទល់...

លោក​ សម រង្ស៊ី ​ប្រាប់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​​កុំ​ឱ្យ​ចាញ់​ល្បិច​លោក ​ហ៊ុន សែន

Image
លោក​ សម រង្ស៊ី ​ប្រាប់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​​កុំ​ឱ្យ​ចាញ់​ល្បិច​លោក ​ហ៊ុន សែន Posted about  12 hours ago   |   0 comment នយោបាយ រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​បារាំង អង្គុយ​នៅ​រានហាល​នៃ​គេហដ្ឋាន​របស់​លោក​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer) 14 មិនា 2019 ហ៊ុល រស្មី វីអូអេខ្មែរ ទំព័រ​ហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ី​ បាន​សរសេរ​ក្នុង​ន័យ​ដើមថា៖ «សូម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ កុំ​ចាញ់​បោក​ កុំ​ចាញ់​ការ​សម្លុត​ និង​កុំចាញ់​ការប៉ុនប៉ង​ទិញ​ទឹក​ចិត្ត​ ពី​សំណាក់​ជន​ពាល​ ហ៊ុន សែន​ ដែល​ចង់​ឲ្យ​ពួក​យើង​ទៅ​សុំសិទ្ធិ​ធ្វើ​នយោបាយ​ពីគាត់»។ ភ្នំពេញ —  ជាង​មួយ​សប្តាហ៍​ក្រោយ​ការ​ប្រកាស​របស់នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក ​ហ៊ុន សែន​ ដែល​បាន​ដាក់​ឱសានវាទ​ឲ្យ​ក្រុមមន្ត្រី​ជាប់​បម្រាម​ធ្វើ​នយោបាយ​របស់​គណបក្ស​ប្រឆាំងសុំសិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​មិន​ឲ្យ​ហួស​ចូល​ឆ្នាំខ្មែរ​នោះ​ លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណប...

ចង់​ក្លាយជា​សហគ្រិន ក្នុង​វិស័យ​ទេសចរណ៍ តើ​ទាមទារ​ពង្រឹង​សមត្ថ ភាព​អ្វីខ្លះ ?

Image
ចង់​ក្លាយជា​សហគ្រិន ក្នុង​វិស័យ​ទេសចរណ៍ តើ​ទាមទារ​ពង្រឹង​សមត្ថ ភាព​អ្វីខ្លះ ? ថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៩ ម៉ោង ០៧:៥០ គង់ ម៉ាលីន , សុខ សារ៉ាយ  Share រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ដើម្បី​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ចំនួន ៧ លាន​នាក់​នៅ​ត្រឹម​ឆ្នាំ ២០២០ ក៏​ដូច​ជា​ការ​ឆ្លើយ​តប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​កំពុង​មានការ​កើនឡើង​រៀង​រាល់​ឆ្នាំ និង​ដើម្បី​ពង្រីក​សហគ្រិនភាព​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ច្រើន​នោះ ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយនឹង​អង្គការ អន្តរជាតិ​ខាង​ការងារ (ILO) រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​មួយ ស្តី​ពី​កម្មវិធី​បណ្តុះបណ្តាល​លើ​ការ​អភិវឌ្ឍ​សហគ្រាស​តាម​សហគមន៍ (C-BED) សម្រាប់​អ្នក​ដែល​ចង់​ក្លាយជា​សហគ្រិន​ក្នុង​វិស័យ​ទេសចរណ៍​រយៈពេល ២ ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍​សិក្ខាសាលា​ថ្នាក់​ជាតិ​នេះ​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ៤-៥ ខែមីនា ឆ្នាំ​២០១៩ ដោយ​មាន​ចូលរួម​ពី​សំណាក់​មន្ត្រី មន្ទីរ​ទេសចរណ៍​ទាំង​២៥​រាជធានី​-​ខេត្ត តំណាង​គ្រឹះស្ថាន​អប...

រដ្ឋមន្ត្រី​ការបរទេស​ត្អូញត្អែរ​ពី​ការ​ពិបាក​ចង​មិត្ត​ជាមួយ​បស្ចិមប្រទេស

Image
រដ្ឋមន្ត្រី​ការបរទេស​ត្អូញត្អែរ​ពី​ការ​ពិបាក​ចង​មិត្ត​ជាមួយ​បស្ចិមប្រទេស Posted about  10 hours ago   |   1 comment http://www.camnews.org/2019/03/06/%E1%9E%9A%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%98%E1%9E%93%E1%9F%92%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%B8%E2%80%8B%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%94%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F%E2%80%8B%E1%9E%8F/ កម្ពុជា រូបឯកសារ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបពិភាក្សា​ជាមួយលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅទីក្រុងមូស្គូ រុស្ស៊ី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦។ 06 មិនា 2019 ហ៊ុល រស្មី វីអូអេខ្មែរ លោក​ ប្រាក់ សុខុន​ ដែលជា​អតីត​អ្នក​កាសែត​របស់​កងទ័ព​កម្ពុជា​ ​បាន​និយាយ​បន្ត​ដល់​ស្ថាន​ភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ ដែល​ស្ថិត​ក្រោម​ការ​រិះគន់​របស់​សហភាព​អឺរ៉ុប​ ពាក់​ព័ន្ធ​នឹង​ការ​បាត់​បង់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​​គណបក្សប្រឆាំង។ ភ្នំពេញ —  មេដឹកនាំ​ការទូត​កម្ពុជា​ នៅ​សប្តាហ៍នេះ​ បាន​ត្អូញត្អែរ​អំពី​ការ​ចង​សម្ព័ន្ធមិត្ត​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​ នៅចំ​ពេល​មា...